អដ្ឋកថា បញ្ចភិរុកជាតកទី ២

ក្បាលទី 45 · ទំព័រ 1086

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសូត្រ ដែលពោលអំពីការលួងលោមរបស់មារធីតា ត្រង់អជបាលនិគ្រោធ ត្រាស់ ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កុសលូបទេសេ ធិតិយា ទឡាយ ច ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលដែលព្រះសាស្តាត្រាស់ព្រះសូត្រនោះ តាំង អំពីដើមរហូតចប់បរិបូណ៌យ៉ាងនេះ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ថា នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយសេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះពីទីនោះចេញ ដូចជាខ្យល់ ដែល បក់ផាត់នូវបុយ ដែលធ្លាក់ចុះអំពីផ្លែ ដូច្នេះ ។ ពួកភិក្ខុប្រជុំគ្នាក្នុងធម្មសភា លើករឿងមកសន្ទនាគ្នាថា អាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មិនបើកព្រះនេត្រមើលពួកមារធីតា ដែលនិម្មិតរូបទិព្វ រាប់រយយ៉ាង ហើយចូលទៅរកដើម្បីលួងលោម ឱ ឈ្មោះថា កម្លាំងរបស់ ព្រះពុទ្ធ គួរអស្ចារ្យ ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលមិនសម្លឹងមើលពួកមារធីតារបស់ តថាគត ក្នុងកាលដែលតថាគតមានអាសវៈអស់ហើយ ជាសព្វញ្ញូហើយ ក្នុង ឥឡូវនេះ មិនគួរអស្ចារ្យឡើយ ពិតហើយ ក្នុងកាលមុន តថាគតកំពុងស្វែង រកពោធិញ្ញាណ ក្នុងកាលដែលតថាគត នៅមានកិលេស មិនបានទម្លាយ ឥន្ទ្រិយទាំងឡាយ សម្លឹងមើលរូបដែលជាទិព្វ ដែលពួកយក្ខិនីនាំគ្នានិម្មិត ដោយអំណាចនៃកិលេស ប្រព្រឹត្តទៅរហូតសម្រេចដល់ភាពជាព្រះរាជាធំ បាន ហើយទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណ