ឃតាសនជាតកទី ៣

ក្បាលទី 45 · ទំព័រ 1090

( ស្តេចបក្សីពោធិសត្វពោលថា ) សេចក្តីក្សេមក្សាន្តមាននៅលើ ខ្នងទឹកណា លើខ្នងទឹកនោះ មានសត្រូវកើតហើយ ព្រោះភ្លើងឆេះត្រង់ ពាក់កណ្តាលនៃទឹក ទីអាស្រ័យនៅ ( នៃពួកយើង ) លើដើមឈើ ( ដែល ដុះ ) លើផែនដីធំ ក្នុងថ្ងៃនេះគ្មានទេ អ្នកទាំងឡាយ ចូរទៅកាន់ទិសឯទៀត ទៅ ថ្ងៃនេះ ភ័យកើតឡើងដល់យើងទាំងឡាយ អំពីឈើជាទីពឹងហើយ ។