ឈានសោធនជាតកទី ៤
ក្បាលទី 45 · ទំព័រ 1095
( មហាព្រហ្មពោធិសត្វពោលថា ) ពួកសត្វណាមានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត ( មិនបានសមាបត្តិ ) ពួកសត្វណាមិនបានសញ្ញា ពួកសត្វនោះក៏ទុគ៌ត អ្នកចូរវៀរនូវសត្វទាំងពីរពួកនោះចេញ សុខដែល កើតអំពីសមាបត្តិនោះ ឈ្មោះថា មិនមានទីទួល គឺកិលេសឡើយ ។