ចន្ទាភជាតកទី ៥

ក្បាលទី 45 · ទំព័រ 1099

( មហាព្រហ្មពោធិសត្វពោលថា ) បុគ្គលណាក្នុងលោក នេះ បាននូវកសិណ មានពន្លឺដូចព្រះចន្រ្ទ ( ឱទាតកសិណ ) មានពន្លឺដូច ព្រះអាទិត្យ ( បីតកសិណ ) ដោយបញ្ញា បុគ្គលនោះ រមែងទៅកើតក្នុង អាភស្សរព្រហ្មលោក ដោយឈានមិនមានវិតក្ក ( ទុតិយជ្ឈាន ) ។