អដ្ឋកថា សុវណ្ណហំសជាតកទី ៦

ក្បាលទី 45 · ទំព័រ 1103

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនី ឈ្មោះថុល្លនន្ទា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់ ក្នុងនគរសាវត្ថីបវារណាខ្ទឹមដល់ភិក្ខុនីសង្ឃ និងប្រាប់អ្នកយាមចម្ការថា បើភិក្ខុនីទាំងឡាយនាំគ្នាមកយក ចូរឲ្យ មួយរូប ២-៣ មើមចុះ ។ តាំងអំពីនោះ ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នា ទៅកាន់ផ្ទះរបស់បុគ្គលនោះខ្លះ ត្រង់ចម្ការរបស់បុគ្គលនោះខ្លះ ។ កាលដល់ ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់គាត់អស់ ភិក្ខុនីថុល្លនន្ទា មួយអន្លើ ដោយបរិវារនាំគ្នាទៅត្រង់ផ្ទះ ហើយពោលថា អាវុសោ ខ្ញុំត្រូវការខ្ទឹម អ្នករក្សា ចម្ការពោលថា បពិត្រនាងម្ចាស់ ខ្ទឹមមិនមានទេ ខ្ទឹមដែលទុកអស់ហើយ សូមនិមន្តទៅចម្ការចុះ ទើបនាំគ្នាទៅត្រង់ចម្ការ ជញ្ជូនខ្ទឹមទៅដោយមិនដឹង ប្រមាណ ទើបអ្នកចាំចម្ការពោលទោសថា ហេតុអ្វី ទើបពួកភិក្ខុនីជញ្ជូន ខ្ទឹមទៅមិនស្គាល់ប្រមាណ ពួកភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច ។ប។ ស្តាប់ ពាក្យរបស់បុគ្គលនោះហើយ នាំគ្នាពោលទោស កាលពួកភិក្ខុបានឮអំពី សម្នាក់ភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយក្រាបទូលសេចក្តីនោះដល់ ព្រះសាស្តា ព្រះមានព្រះភាគ តិះដៀលថុល្លនន្ទាភិក្ខុនី ហើយទ្រង់សម្តែង ធម៌ដ៏សមគួរដល់រឿងនោះដល់ភិក្ខុនីទាំងឡាយ ដោយន័យជាដើមថា ម្នាល ភិក្ខុទាំងឡាយ ឈ្មោះថា បុគ្គលមានសេចក្តីប្រាថ្នាច្រើន មិនបានជាទីស្រឡាញ់