អដ្ឋកថា គោធជាតកទី ៨
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកុហក មួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កិន្តេ ជដាហិ ទុម្មេធ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន ដូចគ្នានឹងរឿងដែលពោលហើយខាងដើមនោះឯង ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងកំណើតទន្សង កាលនោះ តាបស មួយរូប បានអភិញ្ញា ៥ មានតបៈខ្លាំងក្លា អាស្រ័យបច្ចន្តគាម ក្នុងតំបន់មួយត្រ ង់បណ្ណសាលាជាយព្រៃ ពួកអ្នកស្រុកនាំគ្នាទំនុកបម្រុងតាបសដោយ សេចក្តីគោរព ព្រះពោធិសត្វក៏បាននៅក្នុងដំបូកមួយកន្លែង ក្នុងទីចង្រ្កម របស់តាបស ។ កាលនៅនោះឯង បានទៅរកតាបសមួយថ្ងៃ ២-៣ ដង រាល់ៗ ថ្ងៃ ស្តាប់ពាក្យប្រកបដោយហេតុ ប្រកបដោយផលហើយ ថ្វាយបង្គំ តាបស ត្រឡប់ទៅកាន់លំនៅរបស់ខ្លួន តាបសលាពួកអ្នកស្រុក ចៀស ចេញទៅ ។ កាលតាបសដែលសម្បូរដោយសីល និងវត្តចៀសចេញទៅ ហើយ មានតាបសកោងដទៃមកស្នាក់នៅត្រង់អាស្រមបទនោះ ។ ព្រះពោធិសត្វកំណត់ថា តាបសនេះក៏មានសីល ទើបទៅកាន់សម្នាក់របស់តាបស ដោយន័យមុននោះឯង ។ ថ្ងៃមួយ មេឃពុំជួកាល ញ៉ាំងភ្លៀងឲ្យធ្លាក់ក្នុង រដូវប្រាំង មេភ្លៀងនាំគ្នាចេញអំពីដំបូកទាំងឡាយ ហ្វូងទន្សងក៏នាំគ្នាចេញស៊ី មេភ្លៀងទាំងនោះ ពួកអ្នកស្រុកក៏នាំគ្នាដើរចាប់ទន្សងដែលស៊ីមេភ្លៀងបានជា ច្រើន ហើយស្លម្ជូរ ចម្អិនដោយគ្រឿងផ្សំដ៏ឆ្ងាញ់ ប្រគេនតាបសៗ ឆាន់ សាច់ទន្សងហើយ ជាប់ចិត្តក្នុងរស ក៏សួរថា សាច់នេះឆ្ងាញ់ណាស់ សាច់ នេះជាសាច់របស់សត្វប្រភេទណា លុះបានឮគេប្រាប់ថា ជាសាច់ទន្សង ទើប ត្រិះរិះថា ទន្សងធំមកកាន់សម្នាក់របស់អញៗ នឹងសម្លាប់វាស៊ីសាច់ ហើយ ឲ្យមនុស្សជញ្ជូនភាជនៈសម្រាប់ស្ល និងវត