អដ្ឋកថា ឧភតោភដ្ឋជាតកទី ៩

ក្បាលទី 45 · ទំព័រ 1121

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្តត្រា ស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អក្ខី ភិន្នា បដោ នដ្ឋោ ដូច្នេះ ជាដើម ។ បានឮថា ក្នុងកាលនោះ ភិក្ខុទាំងឡាយ នាំគ្នាលើករឿងឡើងសន្ទនាក្នុង ធម្មសភាថា អាវុសោទាំងឡាយ អង្កត់ឧសដុតខ្មោច ភ្លើងឆេះទាំងសងខាង ត្រង់កណ្តាលប្រឡាក់លាមក មិនឲ្យប្រយោជន៍ ជាឈើក្នុងព្រៃ មិនឲ្យប្រយោជន៍ ជាឈើក្នុងស្រុក យ៉ាងណា ទេវទត្តក៏ដូច្នោះដូចគ្នា ហើយបួសក្នុង សាសនា ដែលប្រកបដោយធម៌ជាគ្រឿងនាំសត្វចេញចាកទុក្ខបែបនេះ គង់ភ្លាត់ ចាកប្រយោជន៍ទាំង ២ បាន គឺវិនាសចាកភោគៈនៃគ្រហស្ថ ទាំងមិនអាច ធ្វើប្រយោជន៍នៃភាពជាសមណៈឲ្យបរិបូណ៌បាន ព្រះសាស្តាយាងមកត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នា ដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាល ឥឡូវនេះប៉ុណ្ណោះទេ ដែលទេវទត្តភ្លាត់ចាកប្រយោជន៍ទាំង ២ សូម្បីក្នុងអតីត ក៏ធ្លាប់ឃ្លាតចាកប្រយោជន៍ទាំង ២ មកហើយដូចគ្នា ហើយទ្រង់នាំយករឿង អតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វសោយព្រះជាតិជារុក្ខទេវតា ។ កាលនោះ ព្រាន សន្ទូចប្រជុំគ្នា រស់នៅក្នុងតំបន់មួយ កាន់សន្ទូចទៅជាមួយកូនប្រុស ទៅដល់ បឹងដែលពួកព្រានសន្ទូចនាំគ្នានេសាទដោយប្រក្រតី ហើយដាក់សន្ទូចៗ ជាប់ដង្គត់ក្នុងទឹក ព្រានមិនអាចទាញឡើងមកបាន ក៏គិតថា សន្ទូចគង់ជាប់ ត្រីធំ អញត្រូវបញ្ជូនកូនប្រុសទៅរកម្តាយវា ឲ្យបង្កជម្លោះនឹងអ្នកជិតខាង កាលបើដូច្នេះ បុគ្គលណាម្នាក