អដ្ឋកថា គោធជាតកទី ១

ក្បាលទី 45 · ទំព័រ 1132

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុអ្នក សេពគប់មិត្តខុសមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន បបជនសំសេវី ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន ដូចគ្នានឹងរឿងដែលពោលហើយក្នុងមហិឡាមុខជាតក នោះឯង ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងកំណើតទន្សង ចម្រើនវ័យហើយ មាន ទន្សងច្រើនរយជាបរិវារ រស់នៅក្នុងព្រង់ឈើធំ ក្បែរឆ្នេរស្ទឹង ។ កូនរបស់ ព្រះពោធិសត្វ ឈ្មោះគោធបិល្លិកៈ ធ្វើនូវការស្និទ្ធស្នាល ចងមិត្រនឹងសត្វ បង្កួយមួយក្បាល ទន្សងប្រឡែងជាមួយបង្កួយ ឡើងសង្កត់លើបង្កួយ ដោយ គិតថា អញនឹងឱបបង្កួយ ហ្វូងទន្សងប្រាប់ការស្និទ្ធស្នាលរវាងគោធបិល្លិកៈ និងបង្កួយនោះឲ្យស្តេចទន្សងជ្រាប នែកូន អ្នកធ្វើសេចក្តីស្និទ្ធស្នាលជាមួយបង្កួយ មិនគួរឡើយ ធម្មតាបង្កួយទាំងឡាយ មានកំណើតថោកទាប មិនគួរធ្វើសេចក្តីស្និទ្ធស្នាលជាមួយទេ បើបាធ្វើសេចក្តី ស្និទ្ធស្នាល ត្រកូលទន្សងទាំងអស់នឹងត្រូវវិនាស ព្រោះអាស្រ័យបង្កួយពិត ប្រាកដ បន្ទាប់អំពីនេះទៅ បាកុំធ្វើសេចក្តីស្និទ្ធស្នាលជាមួយបង្កួយនោះឡើយ ។ គោធបិល្លិកៈក៏នៅតែធ្វើយ៉ាងនោះ សូម្បីព្រះពោធិសត្វពោលរឿយៗ ក៏មិន អាចឃាត់សេចក្តីស្និទ្ធស្នាលរវាងទន្សង និងបង្កួយនោះបាន ទើបត្រិះរិះថា អាស្រ័យបង្កួយនោះ ភ័យនឹងត្រូវកើតឡើងដល់ពួកយើងពិត គួរត្រៀមរៀបចំ ផ្លូវដើម្បីគេចឲ្យហើយ ក្នុងកាលភ័យនោះកើតឡើង ហើយធ្វើរូងព័ទ្ធក្នុង ចំណែកម្ខាង ។