អដ្ឋកថា សិង្គាលជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធការ ខ្នះខ្នែង ដើម្បីផ្តាច់ព្រះជន្មរបស់ព្រះអង្គនៃទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា ឯតំ ហិ តេ ទុរាជានំ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ក្នុង ធម្មសភាហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវ ប៉ុណ្ណោះនេះទេ ដែលទេវទត្តព្យាយាមដើម្បីសម្លាប់តថាគត សូម្បីក្នុងកាល មុន ក៏ធ្លាប់ប្រឹងប្រែងមកហើយដូចគ្នា តែមិនអាចសម្លាប់តថាគតបាន លំបាក តែខ្លួនបុណ្ណោះ ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតជាចចក បានជាស្តេចសិង្គាល ចោមរោមដោយចចក នៅក្នុង ព្រៃខ្មោច ។ សម័យនោះ នគររាជគ្រឹះមានមហោស្រព ហ្វូងបុគ្គលពាល នាំគ្នាផឹកស្រាដោយច្រើន បានឮថា មហោស្រពនោះ គឺមហោស្រព ដែល រេបោចំឡើងដើម្បីផឹកស្រានោះឯង កាលនោះ ពួកអ្នកលេងសុរាជាច្រើននាំគ្នា រកសុរា និងសាច់មកសន្ធឹកសន្ធាប់ ហើយប្រដាប់តាក់តែងរាងកាយ នាំគ្នា ច្រៀង ហើយផឹកស្រាបណ្តើរ ក្លែមបណ្តើរ អស់បឋមយាម សាច់ក្លែមក៏ អស់ តែស្រាសល់ច្រើន ។ គ្រានោះ អ្នកលេងសុរាម្នាក់ពោលថា បញ្ជូនដុំ សាច់ឲ្យមួយដុំចុះ កាលបានទទួលពាក្យឆ្លើយថា ដុំសាច់អស់ហើយ ក៏ពោល ថា កាលអញនៅមិនត្រូវមានពាក្យថា សាច់អស់ ហើយពោលថា អញនឹង សម្លាប់ចចកដែលវាមកស៊ីមនុស្សស្លាប់ក្នុងព្រៃខ្មោច យកសាច់វាមក ទាញ ដំបងចេញពីនគរតាមលូបង្ញូរទឹក ទៅកាន់ព្រៃខ្មោច ដេកផ្ងារ កាន់ដំបងធ្វើជា មនុស្សស្លាប់ ។ ខណៈនោះ ព្រះពោធិសត្វចោមរោមដោយចចកទៅក្នុងទីនោះ ឃើញហើយ ទោះបីដឹងថា នេះមិនមែន