អដ្ឋកថា វិរោចនជាតកទី ៣

ក្បាលទី 45 · ទំព័រ 1141

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្ត ដែលសម្តែងឫកពាដូចព្រះសុគតក្នុងគយាសីសប្បទេស ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ទេវទត្តមានឈានវិនាសហើយ ក៏វិនាសចាកលាភសក្ការ ៈទៅដែរ គិតថា មានឧបាយមួយ ដូច្នេះហើយ ក្រាបទូលសូមវត្ថុ ៥ ប្រការនឹងព្រះសាស្តា កាលមិនបាន ក៏បបួលភិក្ខុ ៥០០ រូប ដែលជាសទ្ធិវិហារិករបស់អគ្គសាវ័កទាំង ២ ដែលបួសបានមិនយូរ ជាអ្នកមិនឈ្លាសក្នុង ធម្មវិន័យ ទៅកាន់គយាសីសប្បទេស ចែកពួកធ្វើសង្ឃកម្មមួយផ្នែកក្នុងសីមា តែមួយ ព្រះសាស្តាទ្រង់ជ្រាបកាលដែលប្រាជ្ញារបស់ភិក្ខុទាំងនោះចាស់ក្លា ទ្រង់ បញ្ជូនអគ្គសាវ័កទាំង ២ ទៅ ទេវទត្តឃើញអគ្គសាវ័កទាំង ២ ហើយ ក៏ ត្រេកអរ គិតថា កាលអញសម្តែងធម៌អស់មួយយប់ ធ្វើអាកប្បកិរិយាដូច ព្រះពុទ្ធ ដូច្នេះហើយ កាលនឹងសម្តែងបែបផែនដូចព្រះសុគត ទើបពោលថា អាវុសោសារីបុត្រ ភិក្ខុសង្ឃមិនងោកងុយ ធម្មកថា ចូរអាស្រ័យលោក ជាក់ច្បាស់ ដល់ភិក្ខុទាំងឡាយចុះ ខ្ញុំចុករោយខ្នងណាស់ នឹងសណ្តូកខ្នងបន្តិច ហើយចូលសិង អគ្គសាវ័កទាំង ២ សម្តែងធម៌ដល់ភិក្ខុទាំងនោះ ឲ្យភ្ញាក់ រលឹកទួទៅដោយមគ្គផលទាំងឡាយ ហើយនាំគ្នាមកកាន់វត្តវេឡុវ័នទាំងអស់ នោះឯង កោកាលិកភិក្ខុឃើញវិហារស្ងាត់ ទើបចូលទៅកាន់សម្នាក់ទេវទត្ត ពោលថា លោកម្ចាស់ទេវទត្ត អគ្គសាវ័កទាំង ២ របស់លោក ទម្លាយបរិស័ទ របស់លោកហើយ ទៅទាំងអស់ រហូតស្ងាត់វិហារ លោកនៅដេកលក់ទៀត ហើយក្រន្តាក់សំពត់ដណ្តប់ទេវទត្តចេញ យកកែងជើងវ័ធកណ្តាលដើមទ្រូង ដូចដំដែកគោលត្រង់ជញ្ជាំងផ្ទះ រំពេចនោះឯង ឈាមធ្លាក់ចេញអំពីមាត់របស់ ទេវទត្ត ។ បន្ទាប់អំពីនោះ ទេវទត