អដ្ឋកថា នង្គុដ្ឋជាតកទី ៤

ក្បាលទី 45 · ទំព័រ 1147

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធតបៈ ដែលខុសរបស់ពួកអាជីវក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បេតំ អសព្ភិ ជាតវេទ ដូច្នេះជាដើម ។ បានឮថា ក្នុងគ្រានោះ ពួកអាជីវកនាំគ្នាប្រព្រឹត្តតបៈខុស មានប្រការ ផ្សេងៗ ខាងក្រោយវត្តជេតពន ភិក្ខុទាំងឡាយជាច្រើនឃើញតបៈដែលខុស ដូចជា ឧក្កុដិកប្បធាន គឺការសមាទានអង្គុយច្រហោង វគ្គុលិវត្ត គឺធ្វើដូច សត្វប្រចេវោ កណ្តកាបស្សយ គឺដេកលើបន្លា បញ្ចតមន គឺឆ្អើរដោយ ភ្លើង ៥ គំនររបស់ជនទាំងនោះ នាំគ្នាទូលសួរព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន កុសល ឬសេចក្តីចម្រើន អាស្រ័យតបៈដែលខុសទាំងនេះ នឹងមានបានឬ កុសល ឬសេចក្តីចម្រើនអាស្រ័យតបៈដែលខុសទាំងនេះ នឹងមានបានឬ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុសល ឬសេចក្តី ចម្រើន អាស្រ័យតបៈដែលខុសយ៉ាងនេះ មានមិនបានឡើយ ក្នុងកាលមុន បណ្ឌិតសម្គាល់ខុសថា អាស្រ័យតបៈយ៉ាងនេះ កុសល ឬសេចក្តីចម្រើន គង់មាន កាន់យកភ្លើងដែលពុកម្តាយដុតឲ្យតាំងអំពីកំណើតចូលព្រៃ មិន ជួបសេចក្តីចម្រើនណាមួយឡើយ ដោយអំណាចការបូជាភ្លើងជាដើម ទើប យកទឹកលត់ភ្លើងចោល បំពេញកសិណបរិកម្ម ឲ្យអភិញ្ញាសមាបត្តិកើត ហើយ បានទៅកាន់ព្រហ្មលោកហើយទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ក្នុងថ្ងៃដែលលោកកើត មាតាបិតា ក៏អុជភ្លើងប្រចាំកំណើតតម្កល់ទុកឲ្យ លុះមានអាយុ ១៦ ឆ្នាំ មាតាបិតា ប្រាប់ថា នែកូន ក្នុងថ្ងៃដែលឯងកើត អញដុតភ្លើងទុកឲ្យ បើឯងប្រាថ្នានឹង គ្រប់គ្រងផ្ទះ ចូររៀនវេទទាំង ៣ ឬបើបំណងទៅព្រហ្មលោក ក៏ចូរកាន់ភ្លើង ចូ