អដ្ឋកថា រាធជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ លួងលោមរបស់អតីតភរិយា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន ត្វំ រាធ វិជានាសិ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន នឹងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក ប្លែកត្រង់តែព្រះសាស្តា ហៅភិក្ខុនោះមក ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា មាតុគ្រាម ជាអ្នក ដែលបុគ្គលណាម្នាក់រក្សាមិនបាន សូម្បីរវាំងប្រយ័ត្នយ៉ាងតឹងរុឹង ក៏មិនអាច រក្សាបាន ម្នាលភិក្ខុ ក្នុងកាលមុន អ្នកធ្វើការរក្សាការពារមាតុគ្រាម តែមិន អាចរក្សាបាន ឥឡូវនេះ នឹងរក្សាបានដូចម្តេច ហើយទ្រង់នាំយករឿងក្នុង អតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសេក ព្រាហ្មណ៍ម្នាក់ក្នុងដែនកាសី ចិញ្ចឹមព្រះ ពោធិសត្វ និងប្អូនប្រុសក្នុងឋានៈជាកូន ក្នុងបក្សីទាំង ២ នោះ ព្រះពោធិសត្វបានឈ្មោះថា បេត្ថបទ ប្អូនប្រុសបានឈ្មោះថា រាធៈ ។ ភរិយារបស់ ព្រាហ្មណ៍ជាស្រីមិនមានមារយាទ ទ្រុស្តសីល កាលព្រាហ្មណ៍ធ្វើដំណើរទៅ ជួញដូរ ក៏បញ្ជាបក្សី ២ នាក់បងប្អូនថា នែបាទាំង ២ បើព្រាហ្មណីម្តាយ របស់ឯងប្រព្រឹត្តមិនល្អ ចូរបាហាមគាត់ បក្សីពោធិសត្វឆ្លើយថា បាទពុក បើ អាចហាមបាន ខ្ញុំក៏នឹងហាម បើហាមមិនបាន ខ្ញុំនឹងនៅស្ងៀម ព្រាហ្មណ៍ ប្រគល់នាងព្រាហ្មណីដល់សេកទាំង ២ យ៉ាងនេះហើយ ក៏ធ្វើដំណើរទៅជួញ ដូរ តាំងអំពីថ្ងៃដែលព្រាហ្មណ៍ចេញទៅ ព្រាហ្មណីក៏ចាប់ផ្តើមប្រព្រឹត្តក្រៅចិត្ត ទាំងមនុស្សដែលចូលទៅ និងមនុស្សដែលចេញមក មិនមានប្រមាណ ។ រាធៈ ឃើញកិរិយារបស់ម្ចាស់ស្រី ក៏ពោលនឹងព្រះពោធិសត្វថា ពុករបស់យើង ប្រាប់ស្រេចថា បើម៉ែរបស់ឯងទាំង ២ ប្រព្រឹត្ត