អដ្ឋកថា ឯកបណ្ណជាតកទី ៩

ក្បាលទី 45 · ទំព័រ 1174

ព្រះសាស្តា កាលទ្រង់អាស្រ័យនគរវេសាលី គង់នៅក្នុង កូដាគារសាលា ក្នុងព្រៃមហាវ័ន ទ្រង់ប្រារព្ធទុដ្ឋលិច្ឆវីកុមារ អ្នកនគរវេសាលី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯកបណ្ណោ អយំ រុក្ខោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ នគរវេសាលី មានកំពែង ៣ ជាន់ ចម្ងាយមួយគាវុត ១ ប្រកបដោយបន្ទាយ និងប៉មក្នុងទីទាំង ៣ ដល់នូវភាពជា នគរស្អាតក្រៃលែង ចំនួនព្រះរាជាសោយរាជសម្បត្តិជានិច្ចកាល ក្នុងព្រះនគរ នោះសោត មានដល់ទៅ ៧៧០៧ អង្គ ឧបរាជក៏បុណ្ណោះដូចគ្នា សេនាបតី និងនាយឃ្លាំងមានចំនួនបុណ្ណោះដែរ ក្នុងបណ្តាឱរសរបស់ព្រះរាជាទាំងនោះ មានរាជកុមារមួយអង្គ ព្រះនាមទុដ្ឋលិច្ឆវី ជាអ្នកច្រើនដោយសេចក្តីក្រោធ កាចគ្រោតគ្រាត ដូចពស់ដែលគេវាយដោយដំបង ឆេវឆាវជាប្រចាំ បុគ្គល ដែលហានពោលពាក្យ ២-៣ ម៉ាត់ចំពោះ មុខរាជកុមារដោយអំណាច សេចក្តីក្រោធ មិនមានទេ មាតាបិតា ព្រះញាតិ និងសម្លាញ់ ក៏មិនអាច អប់រំរាជកុមារនោះបាន ។ សម័យនោះ ព្រះមាតាបិតារបស់កុមារ មានបរិវិតក្កថា កុមារនេះគ្រោត គ្រាតក្រៃលែង ជាអ្នកឃោរឃៅ វៀរព្រះសម្មាសម្ពុទ្ធហើយ អ្នកដទៃដែល ឈ្មោះថា អាចអប់រំបាន មិនមានឡើយ កុមារនេះប្រហែលជាពុទ្ធវេនេយ្យ ដូច្នេះហើយ ទើបនាំកុមារទៅកាន់សម្នាក់របស់ព្រះសាស្តា ថ្វាយបង្គំហើយ ក្រាបទូលថា បពិត្រព្រះអង្គ កុមារនេះកាច គ្រោតគ្រាត ឆាបឆេះដោយ សេចក្តីក្រោធ សូមទ្រង់ប្រទានឱវាទដល់កុមារនេះផងចុះ ព្រះសាស្តាទ្រង់ ទូន្មានកុមារថា ម្នាលកុមារ អ្នកមិនគួរជាបុគ្គលកាច គ្រោតគ្រាត ឃោរឃៅ គាប់ចិត្តក្នុងការគំរាម កំហែង ក្នុងពួកសត្វទាំងនេះឡើយ ឈ្មោះថា បុគ្គល មានវាចាគ្រោតគ្រាត តែងមិនជាទីស្រឡាញ់ ជាទីគាប់ចិត្