អដ្ឋកថា សញ្ជីវជាតកទី ១០

ក្បាលទី 45 · ទំព័រ 1184

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធការលើក តម្កើងអសប្បុរសរបស់ព្រះបាទអជាតសត្រូវ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អសន្តំ យោ បគ្គណ្ហាតិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះបាទអជាតសត្តុនោះ ទ្រង់ជ្រះថ្លាក្នុងទេវទត្តដែល ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ជាចម្រូងចំពោះព្រះពុទ្ធអង្គ និងពុទ្ធសាវ័ក ទ្រង់លើកតម្កើងទេវទត្តនោះ ដែលជាអ្នកមិនស្ងប់រម្ងាប់ ជាអសប្បុរស ទ្រង់ ព្រះតម្រិះថា នឹងធ្វើសក្ការៈដល់ទេវទត្ត ដូច្នេះហើយ ទ្រង់បរិច្ចាគទ្រព្យជាច្រើន ឲ្យសាងវិហារ ត្រង់គាយាសីសបទេស ទ្រង់ស្តាប់ពាក្យរបស់ទេវទត្ត សម្រេចទោស ( ផ្តាច់ព្រះជន្ម ) ព្រះបិតា ដែលជាព្រះរាជាតាំងនៅក្នុងធម៌ ជាព្រះអរិយសាវ័កថ្នាក់សោតាបន្ន កាត់ផ្តាច់នូវឧបនិស្ស័យនៃសោតាបត្តិមគ្គ របស់ខ្លួន ដល់នូវសេចក្តីវិនាសធំ ។ កាលទ្រង់ឮថា ទេវទត្តត្រូវផែនដីស្រូប ក៏រន្ធត់ព្រះហបឫទ័យថា អញត្រូវផែនដីស្រូបដែរឬទេហ្ន៎ មិនបាននូវសេចក្តីសុខ ក្នុងរាជសម្បត្តិ មិនបានជួបនូវសេចក្តីត្រេកអរលើទេនបន្ទំ ទ្រង់តក់ស្លុតត្រា ច់ទៅ ដូចប្រេតដែលត្រូវទារុណកម្មដ៏ខ្លាំងក្លា ។ ព្រះរាជានឹកឃើញហាក់ដូច កំពុងត្រូវផែនដីស្រូប ដូចអណ្តាតភ្លើងក្នុងអវីចីកំពុងលៀនចេញមក និង ដូចទ្រង់កំពុងផ្ទំផ្ងារលើផែនដីដែកដែលក្តៅ ហើយត្រូវចាក់ដោយលំពែងដែក ដូច្នោះ ដោយហេតុនោះ ឈ្មោះថា ការស្ងប់ព្រះហបឫទ័យ សូម្បីត្រឹមមួយ រំពេច ក៏មិនមានដល់ទ្រង់ជាអ្នកតក់ស្លុត ដូចមាន់ដែលត្រូវអារ-ក ។