អដ្ឋកថា រាជោវាទជាតកទី ១

ក្បាលទី 46 · ទំព័រ 3

[ ១៥១-១៥២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធឱវាទរបស់ព្រះរាជា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទឡំ ទឡស្ស ខិបតិ ដូច្នេះជាដើម ។ ឱវាទរបស់ព្រះរាជានោះ មានជាក់ច្បាស់ក្នុងតេសកុណជាតក ។ ក្នុងថ្ងៃ មួយ ព្រះបាទកោសលទ្រង់វិនិច្ឆ័យក្តីរឿងមួយដែលវិនិច្ឆ័យមិនល្អ មានអគតិ ស្រេចហើយ សោយព្រះក្រយាហារព្រឹក ទាំងដែលមានព្រះហស្តសើមទ្រង់ ឡើងរាជរថដែលរៀបចំទុកហើយ ទ្រង់ចូលទៅគាល់ព្រះសាស្តា ទ្រង់ក្រាប ចុះទៀបបាទាដ៏មានសិរីដូចផ្កាឈូករីក ថ្វាយបង្គំព្រះសាស្តា ប្រថាប់គង់ក្នុង ទីសមគួរនាចំណែកម្ខាង ។ លំដាប់នោះ ព្រះសាស្តាបានត្រាស់បដិសណ្ឋារៈ ជាមួយព្រះបាទកោសលថា មហាបពិត្រ ទ្រង់យាងមកអំពីណាទាំងកណ្តាល ថ្ងៃ ព្រះបាទកោសលទូលថា បពិត្រព្រះអង្គដ៏ចម្រើន ថ្ងៃនេះខ្ញុំព្រះអង្គវិនិច្ឆ័យ ក្តីរឿងមួយដែលវិនិច្ឆ័យមិនល្អ ទើបមិនមានឱកាស ឥឡូវនេះពិចារណាក្តីនោះ ស្រេចហើយ ទើបបរិភោគអាហារទាំងដៃនៅសើមមកគាល់ព្រះអង្គនេះឯង ។ ព្រះសាស្តាត្រាស់ថា សូមថ្វាយព្រះពរ ការវិនិច្ឆ័យក្តីដោយទំនងគន្លងធម៌ជា ការល្អ ជាផ្លូវនៃស្ថានសួគ៌ពិត ការដែលមហាបពិត្របាននូវឱវាទអំពីសំណាក់ របស់បុគ្គលដែលជាសព្វញ្ញូដូចតថាគត ទ្រង់វិនិច្ឆ័យក្តីដោយគន្លងធម៌នេះមិន អស្ចារ្យឡើយ ការដែលព្រះរាជាទាំងឡាយក្នុងកាលមុន ទ្រង់ស្តាប់ឱវាទ របស់ពួកបណ្ឌិតដែលមិនមែនជាសព្វញ្ញូ ហើយទ្រង់វិនិច្ឆ័យក្តីតាមគន្លងធម៌វៀរ អគតិ ៤ យ៉ាង បំពេញទសពិធរាជធម៌មិនឲ្យសាបសូន្យ សោយរាជ្យដោយ ធម៌ បំពេញផ្លូវសួគ៌ យាងទៅហើយនេះឯងគួរអស្ចារ្យ ។