អដ្ឋកថា សិគាលជាតកទី ២
[ ១៥៣-១៥៤ ] ព្រះសាស្តាកាលគង់នៅក្នុងកូដាគារសាលា ទ្រង់ប្រារព្ធ បុត្តរបស់ជាងកោរកាត់ម្នាក់ ដែលនៅក្នុងក្រុងវេសាលី ហើយត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អសមេក្ខិតកម្មន្តំ ដូច្នេះជាដើម ។ បានឮថា បិតារបស់កុមារនោះជាអ្នកមានសទ្ធាជ្រះថ្លាដល់នូវត្រៃសរណគមន៍ សមាទានសីល ៥ ធ្វើកិច្ចគ្រប់យ៉ាងមានកោរព្រះមស្សុ កាត់ព្រះកេសារេ បោក្តារបាស្កាដល់ព្រះរាជា ព្រះមហេសី ព្រះរាជកុមារ និងព្រះរាជកុមារី ញ៉ាំងកាលឲ្យកន្លងទៅ ដោយការស្តាប់ធម៌របស់ព្រះសាស្តារឿយៗ ថ្ងៃមួយ បិតាទៅធ្វើការក្នុងរាជនិវេសន៍ នាំកុមារនោះទៅដែរ កូននោះឃើញនាងកុមា រិការបស់ស្តេចលិច្ឆវីមួយអង្គប្រដាប់តាក់តែង ដោយគ្រឿងអលង្ការប្រៀបដូច ទេពអប្សរក្នុងរាជនិវេសន៍នោះ មានចិត្តប្រតិព័ទ្ធដោយអំណាចកិលេស កាល ចេញអំពីព្រះរាជនិវេសន៍ជាមួយពុក គិតថាបើអញបានកុមារិកានេះទើបមាន ជីវិត បើមិនបានអញនឹងស្លាប់ក្នុងទីនេះឯង ទើបអត់អាហារដេកសុបសៅនៅលើ គ្រែ ។ លំដាប់នោះ បិតាចូលទៅរកបុត្តនិយាយថា នែកូន កូនកុំធ្វើសេចក្តីពេញចិត្ត ក្នុងវត្ថុដែលមិនគួរឡើយ កូនជាមនុស្សមានកំណើតថោកទាប ជាកូនជាង កោរកាត់ ចំណែកកុមារិការបស់ស្តេចលិច្ឆវីជាធីតាក្សត្រ សម្បូរដោយជាតិ នាងមិនសមគួរដល់បាទេ ពុកនិងនាំកុមារិកាដទៃ ដែលសមដោយជាតិនិង គោត្តមកឲ្យកូន ។ កូននោះមិនបានស្តាប់ពាក្យរបស់ពុក តមក ញាតិមិត្ត សម្លាញ់ គឺមាតា បងប្រុស ប្អូនស្រី មីងមា ទាំងអស់ប្រជុំគ្នាចង្អុលបង្ញាញ ក៏មិនអាចឲ្យយល់ព្រមបាន កុមារស្គមស្លេកស្លាំង ដេកស្លាប់នៅលើគ្រែនោះ ឯង ។ ពុករបស់កុមារនោះធ្វើឈាបនកិច្ចស្រេចហើយ កាលសេចក្តីសោក ធូរស្បើយហើយគិតថា អញនឹងថ្វាយបង្គំព្រះសាស្តា ទើបកាន់