សូករជាតកទី ៣

ក្បាលទី 46 · ទំព័រ 18

( សូករពោលថា ) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមាន ជើង ៤ ម្នាលសំឡាញ់ អ្នកឯងក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរ ត្រឡប់មក អ្នកខ្លាចឬ បានជារត់ចេញ ។ ( សីហពោធិសត្វពោលថា ) ម្នាលសូករ អ្នកមានកាយ មិនស្អាត មានរោមប្រឡាក់ដោយវត្ថុស្អុយ មានក្លិនអាក្រក់បក់ទៅ បើអ្នក ចង់ច្បាំងគ្នា ម្នាលសំឡាញ់ យើងឲ្យជ័យដល់អ្នកឯង ។