ឧរគជាតកទី ៤
ក្បាលទី 46 · ទំព័រ 23
( គ្រុឌពោលថា ) ស្តេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មានភេទដូចជាកែវ ដែលកើតអំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅក្នុងសំពត់ ស្លៀកនេះ ខ្ញុំកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរ ខ្ញុំប្រាថ្នានឹងបរិភោគតែមិន អាចនឹងបរិភោគបាន ។ ( តាបសពោធិសត្វពោលថា ) អ្នកមានបុគ្គលដ៏ប្រសើរ គ្រប់គ្រងហើយ ចូររស់នៅអស់កាលយូរ អាហារជាទិព្វទាំងឡាយ ចូរកើត ប្រាកដដល់អ្នក ( ព្រោះថា ) អ្នកកោតក្រែងនូវបុគ្គលមានភេទដ៏ប្រសើរអ្នក ប្រាថ្នានឹងបរិភោគ តែមិនអាចបរិភោគបាន ។