អដ្ឋកថា ឧរគជាតកទី ៤

ក្បាលទី 46 · ទំព័រ 23

[ ១៥៧-១៥៨ ] ព្រះសាស្តា កាលគង់នៅក្នុងជេតពនមហាវិហារទ្រង់ ប្រារព្ធការចងពៀររបស់បុគ្គលដែលមានពៀរ ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ឥធូរគានំ បវរោ បវិដ្ឋោ ដូច្នេះជាដើម ។ បានឮថា មហាមាត្យ ២ នាក់ជាមេទ័ព ជាសេវកៈរបស់ព្រះបាទកោសល ឃើញគ្នានឹងគ្នា ហើយក៏ឈ្លោះគ្នា ការចងពៀររបស់ជនទាំង ២ ផ្សាយទៅ ពេញនគរ ។ ព្រះរាជា ញាតិមិត្រ មិនអាចធ្វើឲ្យជនទាំង ២ ស្រុះស្រួល គ្នាបាន ថ្ងៃមួយ ក្នុងពេលទៀបភ្លឺ ព្រះសាស្តាប្រមើលមើលវេនេយ្យសត្វ ដែលគួរទូន្មានឲ្យត្រាស់ដឹង ទ្រង់ឃើញឧបនិស្ស័យ នៃសោតាបត្តិមគ្គរបស់ ជនទាំង ២ ។ ស្អែកឡើង ទ្រងយាងទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត មួយព្រះអង្គបុណ្ណោះ ឈរប្រថាប់ត្រង់ទ្វារផ្ទះ របស់អមាត្យម្នាក់ ។ បុរស នោះចេញមកទទួលបាត្រ ហើយនិមន្តព្រះសាស្តាឲ្យចូលទៅខាងក្នុងផ្ទះ ក្រាល អាសនៈឲ្យគង់ប្រថាប់ ព្រះសាស្តាគង់ប្រថាប់ហើយ ត្រាស់អានិសង្សនៃការចម្រើន មេត្តាដល់អាមាត្យនោះ ទ្រង់ជ្រាបថា មានចិត្តទន់ភ្លន់ហើយ ទើបទ្រង់ ប្រកាសអរិយសច្ច កាលចប់អរិយសច្ច ក៏តាំងនៅក្នុងសោតាបត្តិផល ។ ព្រះសាស្តា ជ្រាបថា បុរសនោះតាំងនៅក្នុងសោតាហើយ ទ្រង់ឲ្យអាមាត្យនោះកាន់ បាត្រ នាំទៅកាន់ទ្វារផ្ទះរបស់អាមាត្យម្នាក់ទៀត ។ អាមាត្យនោះ ក៏ចេញមក ថ្វាយបង្គំព្រះសាស្តា ក្រាបទូលថា សូមទ្រង់និមន្តចូលចុះ ហើយយាងព្រះសាស្តា ចូលកាន់ផ្ទះ ឲ្យគង់ប្រថាប់ ។ អាមាត្យដែលកាន់បាត្រជូនដំណើរព្រះសាស្តា ចូលទៅជាមួយព្រះសាស្តានោះឯង ព្រះសាស្តាត្រាស់ពណ៌នាអានិសង្ស មេត្តា ១១ ប្រការ ទ្រង់ជ្រាបថា បុរសនោះមានចិត្តសមគួរហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់ហើយ អាមាត្យនោះក៏តាំងនៅក្នុងសោតាបត្តិផល អមាត