ភគ្គជាតកទី ៥
ក្បាលទី 46 · ទំព័រ 29
( មាណពពោធិសត្វពោលថា ) បពិត្រភគ្គៈ សូមលោក រស់នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយចូរកុំទំពាស៊ីនូវខ្ញុំឡើយ សូមលោក រស់នៅអស់ ១២០ ឆ្នាំ ។ ( បិតារបស់ពោធិសត្វពោលថា ) អ្នកចូររស់នៅអស់ ១២០ ឆ្នាំដែរ បិសាចទាំងឡាយចូរទំពាស៊ីនូវថ្នាំពិស អ្នកចូររស់នៅអស់ ១២០ ឆ្នាំ ។