អដ្ឋកថា ភគ្គជាតកទី ៥

ក្បាលទី 46 · ទំព័រ 29

[ ១៥៩-១៦០ ] ព្រះសាស្តា កាលគង់នៅក្នុងរាជការាម ដែលព្រះបាទ បសេនទិកោសល ទ្រង់រៀបចំសាងថ្វាយជិតវត្តជេតពន ទ្រង់ប្រារព្ធការ កណ្តាស់របស់ទ្រង់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ជីវ វស្សសតំ ភគ្គ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយព្រះសាស្តាគង់ក្នុងកណ្តាលបរិស័ទ ៤ ត្រង់ រាជិការាម ខណៈសម្តែងធម៌ ទ្រង់ក៏កណ្តាស់ឡើង ។ ពួកភិក្ខុក៏ធ្វើសំឡេង គឹកកងយ៉ាងខ្លាំងថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគចម្រើន ព្រះជន្មាយុរស់នៅ សូមព្រះសុគតចម្រើនព្រះជន្មាយុរស់នៅ ។ ធម្មកថាក៏ ដាច់ពាក់កណ្តាលដោយសំឡេងនោះ ។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយបុគ្គលដែលគេនិយាយថា អ្នកចូរ រស់នៅដូច្នេះ ក្នុងវេលាដែលកណ្តាស់ បុគ្គលនោះគួររស់នៅ ឬគួរស្លាប់ ព្រោះហេតុបុណ្ណោះដែរឬ ។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ ចម្រើន ហេតុនុ៎ះមិនមែនទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកដទៃភិក្ខុមិនត្រូវពោលថា អ្នកចូររស់នៅក្នុងវេលាកណ្តាស់ ( បុណ្ណោះ ) ទេ ភិក្ខុណាពោលត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង មនុស្សទាំងឡាយទៅនិយាយនឹងពួកភិក្ខុក្នុងវេលាដែល កណ្តាស់ថា បពិត្រលោកទាំងឡាយដ៏ចម្រើន ចូរលោករស់នៅ ។ ពួកភិក្ខុ មានសេចក្តីរង្កៀសមិនហានពោលតបវិញ ។ មនុស្សទាំងឡាយពោលទោស តិះដៀលបន្តុះបង្អាប់ថា មិនសមបើសមណសក្យបុត្តិយ៍ទាំងនេះ កាលបើពួកយើង និយាយថា បពិត្រលោកទាំងឡាយដ៏ចម្រើន ចូរលោករស់នៅដូច្នេះ ហើយលោកមិនពោលតបនឹងយើងសោះ ។