អលីនចិត្តជាតកទី ៦

ក្បាលទី 46 · ទំព័រ 35

( ព្រះសាស្តាត្រាស់ថា ) សេនាដ៏ច្រើនមានចិត្តរីករាយព្រោះ អាស្រ័យនូវអលីនចិត្តរាជកុមារ បានញ៉ាំងដំរីឲ្យចាប់យកព្រះបាទកោសល ទាំងរស់ ដែលមិនត្រេកអរហើយដោយរាជសម្បត្តិរបស់ខ្លួនយាងណាមិញ ។ ភិក្ខុអ្នកបរិបូណ៌ដោយនិស័្សយ មានសេចក្តីព្យាយាមប្រារព្ធ ហើយ កាលចម្រើននូវកុសលធម៌ដើម្បីសម្រេចនូវព្រះនិព្វានជាទីក្សេមចាក យោគៈ គប្បីដល់នូវការអស់ទៅនៃសំយោជនៈទាំងពួងដោយលំដាប់ ក៏យាង នោះដែរ ។