គុណជាតកទី ៧
ក្បាលទី 46 · ទំព័រ 45
( ចចកពោលថា ) អ្នកមានកម្លាំងបណ្តេញ ( នូវបុគ្គល អ្នកសេពគប់នឹងខ្លួន ) តាមសេចក្តីប្រាថ្នាបាន បពិត្រស្តេចម្រឹគ ( នេះ ) ជាធម្មតានៃអ្នកមានកម្លាំង បពិត្រស្តេចម្រឹគអ្នកមានចង្កូមស្រួចលោកចូរដឹង ចុះ មរណភ័យកើតហើយអំពីទីជាទីពឹង ( របស់យើង ) ។ ( សីហៈពោធិសត្វពោលថា ) ប្រសិនបើមិត្តមានកម្លាំង ខ្សោយតែតាំងនៅក្នុងមិត្តធម៌ទាំងឡាយ បុគ្គលនោះហៅថា ជាញាតិផង ជា ផៅពង្សផង បុគ្គលនោះហៅថា មិត្តផង បុគ្គលនោះហៅថា សម្លាញ់របស់ យើងផង ម្នាលមេម្រឹគមានចង្កូម នាងកុំមើលងាយចចកឈ្មោល និងចចក ញីជាសំឡាញ់យើងឡើយ ព្រោះចចកជាអ្នកឲ្យជីវិតដល់យើង ។