សុហនុជាតកទី ៨

ក្បាលទី 46 · ទំព័រ 55

( អាមាត្យពោធិសត្វពោលថា ) សេះឈ្មោះសុហនុ ធ្វើនូវ សេចក្តីស្រឡាញ់នេះជាមួយនឹងសេះឈ្មោះសោណៈ មិនមែនដោយមារយាទ មិនស្មើគ្នាទេ សេចក្តីប្រព្រឹត្តរបស់សេះឈ្មោះសោណៈយ៉ាងណា សេះឈ្មោះ សុហនុ ក៏ប្រាកដយ៉ាងនោះដែរ ។ អំពើរមែងស្មើគ្នាដោយការស្ទុះទៅនិងការឃ្នើសឃ្នងនិងការ ខាំកាត់នូវខ្សែជានិច្ច អំពើអាក្រក់ស្មើគ្នាដោយអំពើអាក្រក់ ការមិនរេបោរយ ស្មើគ្នាដោយការមិនរេបោរយ ។