មោរជាតកទី ៩
( ក្ងោកពោធិសត្វពោលថា ) សុរិយទេវបុត្តណាជាឯករាជ មានចក្ខុមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដីកំពុងរះឡើង ខ្ញុំ សូមនមស្ការនូវសុរិយទេវបុត្តនោះ អ្នកមានសម្បុរដូចជាមាសមាន ពន្លឺ ផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សាអស់វេលាថ្ងៃក្នុងថ្ងៃនេះ ព្រាហ្មណ៍ទាំងឡាយណាសម្រេចនូវវេទក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយ នោះទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះរក្សា នូវខ្ញុំ ការនមស្ការចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការចូរ មានដល់សេចក្តីត្រាស់ដឹង ការនមស្ការចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះធ្វើបរិត្តនេះរួចហើយទើប ត្រាច់ទៅស្វែងរកអាហារ ។ ( សុរិយទេវបុត្តណា ) ជាឯករាជមានចក្ខុ មានសម្បុរដូចជា មាស មានពន្លឺផ្សាយទៅលើផែនដីកំពុងអស្តង្គតទៅ ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្តនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យ លោកគ្រប់គ្រងរក្សាអស់រាត្រីក្នុងថ្ងៃនេះ ព្រាហ្មណ៍ទាំងឡាយណាសម្រេច នូវវេទក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះរក្សានូវខ្ញុំ ការនមស្ការចូរមានដល់លោកអ្នក ត្រាស់ដឹងទាំងឡាយ ការនមស្ការចូរមានដល់សេចក្តីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការចូរមានដល់វិមុត្តិ ក្ងោក ពោធិសត្វធ្វើបរិត្តនេះរួចហើយទើបបានសម្រេចការនៅ ។