អដ្ឋកថា មោរជាតកទី ៩
[ ១៦៧-១៦៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពនមហាវិហារទ្រង់ ប្រារព្ធភិក្ខុអផ្សុក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧទេតយញ្ចក្ខុមា ឯករាជា ដូច្នេះជាដើម ។ ភិក្ខុទាំងឡាយនាំភិក្ខុនោះមកចូលគាល់ព្រះសាស្តា កាលទ្រង់សួរថា ម្នាលភិក្ខុ អ្នកអផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គពិតមែន ។ ព្រះសាស្តាត្រាស់សួរថា អ្នកឃើញអ្វីទើបអផ្សុកភិក្ខុ នោះក្រាបទូលថា ឃើញមាតុគ្រាមម្នាក់ដែលប្រដាប់តាក់តែងកាយ ។ ព្រះសាស្តាត្រាស់និង ភិក្ខុនោះថា ម្នាលភិក្ខុ ឈ្មោះថាមាតុគ្រាមរឿងអ្វីដែលថាមិនចាក់ដោតចិត្ត មនុស្សអម្បាលអ្នក សូម្បីបណ្ឌិតក្នុងកាលមុនគ្រាន់តែបានឮសំឡេងមាតុគ្រាមកិលេសដែលស្ងប់អស់ ៧០០ ឆ្នាំ បានឱកាសកើតឡើងមួយរំពេច សត្វ ទាំងឡាយសូម្បីបរិសុទ្ធក៏គង់សៅហ្មងបាន សូម្បីសត្វដែលបរិបូណ៌ដោយ យសខ្ពង់ខ្ពស់គង់ដល់នូវសេចក្តីវិនាសបាន នឹងពោលថ្វីដល់សត្វមិនបរិសុទ្ធ ហើយទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងកំណើតក្ងោកនៅក្នុងសុត ដែលមានសណ្ឋានមូល ដូចផ្កាកណិការក្រពុំ កាលចោះសម្បកចេញមកហើយមានពណ៌ដូចមាស គួរពិតពិលរមិលមើល គួរជ្រះថ្លា មានឆ្នូតពណ៌ក្រហមនៅក្នុងចន្លោះស្លាប ក្ងោកនោះរក្សាជីវិតរបស់ខ្លួននៅអាស្រ័យត្រង់ភ្នំទណ្ឌកហិរញ្ញមួយកន្លែងក្បែរ ជួរភ្នំ ទី ៤ ហួសជួរភ្នំទី ៣ ទៅ ។ ពេលព្រឹកព្រាងក្ងោកមាសទំត្រង់កំពូល ភ្នំសម្លឹងមើលព្រះអាទិត្យដែលកំពុងរះឡើង កាលនឹងចងមន្តដ៏ប្រសើរដើម្បី ការពារខ្លួនក្នុងបទេសដែលស្វែងរកអាហារទើបពោលគាថាទីមួយថា សុរិយទេវបុត្តណាជា ឯករាជមានចក្ខុ មានសម្បុរដូច