វីនីលកជាតកទី ១០
ក្បាលទី 46 · ទំព័រ 71
( កូនក្អែកកាត់ហង្សពោលថា ) ហង្សទាំងឡាយ ( រមែង នាំយើង ) ឈ្មោះវិនីលកទៅបានយ៉ាងណាមិញសេះអាជានេយ្យទាំងឡាយ នាំនូវព្រះបាទវិទេហៈ អ្នកគ្រប់គ្រងក្រុងមិថិលាក៏យាងនោះដែរ ។ ( ហង្សពោធិសត្វជាបិតាពោលថា ) ម្នាលចៅវិនីលៈ អ្នកគប់រកនូវព្រៃភ្នំមានច្រកចង្អៀត ម្នាលកូនអ្នកសេពនូវកន្លែងមិនមែនជាទី របស់អ្នកៗចូរសេពនូវកន្លែងជាទីបំផុតនៃស្រុកចុះ ទីនោះជាលំនៅរបស់មាតា អ្នកហើយ ។ ឧទ្ទាននៃទឡ្ហវគ្គនោះគឺ និយាយអំពីព្រះបាទពល្លិកដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្គ ១ ជាគម្រប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះសុហនុដ៏ឧត្តម ១ ក្ងោក ១ វិនីលក ១ ត្រូវជា១០ ។