អដ្ឋកថា វីនីលកជាតកទី ១០
[ ១៦៩-១៧០ ] ព្រះសាស្តាកាលគង់នៅក្នុងវេឡុវ័នវិហារ ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ដែលយកលំនាំតាមព្រះសុគត ត្រាស់ព្រះធម្មទេសនានេះមាន ពាក្យផ្តើមថា ឯវមេវ នូន រាជានំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលទេវទត្តដេកសម្តែងអាកប្បកិរិយាដូចព្រះសុគត ដល់អគ្គសាវ័កទាំង ២ ដែលមកកាន់គយាសីសប្បទេស អគ្គសាវ័កទាំង ២ កាលសម្តែងធម៌ហើយ ក៏នាំនិស្សិតរបស់លោកមកកាន់វត្តវេឡុវ័ន ។ ព្រះសាស្តា ត្រាស់សួរថា ម្នាលសារីបុត្ត ទេវទត្តឃើញអ្នកទាំង ២ ហើយធ្វើ ដូចម្តេច ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តធ្វើ អាកប្បកិរិយាដូចព្រះអង្គ ហើយដល់នូវសេចក្តីវិនាសធំ ។ ព្រះសាស្តា ត្រាស់ថា ម្នាលសារីបុត្ត ទេវទត្តយកលំនាំតថាគតដល់នូវសេចក្តីវិនាសធំ មិនមែនក្នុងកាលឥឡូវនេះទេ ក្នុងកាលមុនក៏ដល់នូវសេចក្តីវិនាស កាលព្រះថេរៈ អារាធនាទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទវិទេហៈ សោយរាជសម្បត្តិក្នុងនគរមិថិលាដែន វិទេហៈ ។ ព្រះពោធិសត្វបដិសន្ធិក្នុងផ្ទៃរបស់អគ្គមហេសីរបស់ព្រះបាទ វិទេហៈនោះ កាលចម្រើនវ័យហើយទ្រង់សិក្សាសិល្បស្រាស្តគ្រប់យ៉ាងក្នុង នគរតក្កសិលា កាលព្រះបិតាសោយទិវង្គតទ្រង់ក៏តាំងនៅក្នុងរាជសម្បត្តិ ។ ក្នុងកាលនោះ ហង្សមាសមួយ បាននៅរួមជាមួយក្អែកញីក្នុងទីស្វែងរក អាហារ ក្អែកញីកើតកូនមកជាកូនឈ្មោលមិនដូចមេមិនដូចបាទើបដាក់ឈ្មោះ ថា វិនីលកៈ ព្រោះមានពណ៌សម្បុរស្ទើរខ្មៅបន្តិច ( ខៀវ ) ស្តេចហង្ស ទៅរកកូននោះរឿយៗ ។ ម្យ៉ាងទៀតស្តេចហង្សនោះមានកូនហង្សតូចៗ ២ ទៀត ។ ហង្សតូចឃើញពុកទៅផែនដីមនុស្សរឿយៗទើបសួរថា បពិត្រ លោកពុក ហេតុអ្វីទើបលោកពុកទៅកាន់ផែនដីមនុស្សរឿយៗយ៉ា