ឥន្ទសមានគោត្តជាតកទី ១

ក្បាលទី 46 · ទំព័រ 76

( តាបសពោធិសត្វពោលថា ) បុគ្គលកុំគប្បីធ្វើសេចក្តីស្នទ្ធ ស្នាលជាមួយនឹងបុរសលាមក អរិយបុគ្គលដឹងច្បាស់នូវប្រយោជន៍ ( ក៏មិន គប្បីធ្វើនូវសេចក្តីស្និទ្ធស្នាល ) ជាមួយនឹងបុគ្គលមិនមែនជាអរិយៈ ( បុគ្គល មិនមែនជាអរិយៈ ) សូម្បីនៅជាមួយគ្នាអស់កាលយូរ រមែងធ្វើអំពើអាក្រក់ ដូចជាដំរីកាលព្រេចនូវតាបសឈ្មោះឥន្ទសមានគោត្ត ។ បុគ្គលគប្បីដឹងនូវជនណាថា បុគ្គលនេះស្មើគ្នាដោយសីល ផង បញ្ញាផង សុតៈផង របស់អញគប្បីធ្វើនូវមេត្រីជាមួយនឹងជននោះចុះ ( ព្រោះ ) ការគប់រកដោយសប្បុរសតែងនាំមកនូវសេចក្តីសុខដោយពិត ។