សន្ថវជាតកទី ២

ក្បាលទី 46 · ទំព័រ 81

( តាបសពោធិសត្វពោលថា ) ការស្និទ្ធស្នាលណាជាមួយនឹង បុរសលាមក របស់ដទៃលាមកក្រៃលែងជាងការស្និទ្ធស្នាល ( នោះ ) មិនមានទេដូចជាភ្លើងដែលយើងឲ្យឆ្អែតដោយសប្បិនិងបាយាស នៅតែឆេះ ខ្ទមស្លឹកដែលយើងធ្វើហើយដោយលំបាក ។ ការស្និទ្ធស្នាលណាជាមួយនឹងសប្បុរស របស់ដទៃប្រសើរ ក្រៃលែងជាងការស្និទ្ធស្នាល ( នោះ ) មិនមានទេដូចជាមេម្រឹគឈ្មោះសាមា លិទ្ធមាត់នៃស្តេចរាសីហ៍ផង ខ្លាធំផង ខ្លាដំបងផងព្រោះការស្និទ្ធស្នាល ។