សុសីមជាតកទី ៣
ក្បាលទី 46 · ទំព័រ 85
( ពោធិសត្វពោលថា ) បពិត្រព្រះរាជា ទ្រង់ព្រះនាមសុសីម ម្រឹគខ្មៅមានភ្លុកស ( ដំរី ) នេះរបស់ព្រះអង្គច្រើនជាងរយ បិទបាំង ដោយបណ្តាញមាស ព្រះអង្គទ្រង់រពឫកនូវព្រះបិតានិងធីតា ( របស់ខ្ញុំព្រះអង្គ ) ទើបត្រាស់ថា អញនឹងឲ្យដំរីទាំងឡាយនោះដល់ព្រាហ្មណ៍ទាំងនោះ មែនឬ ។ ( ព្រះរាជាត្រាស់ថា ) ម្នាលមាណព ម្រឹគខ្មៅមានភ្លុកស នេះ របស់ខ្ញុំច្រើនជាងរយ បិទបាំងដោយបណ្តាញមាស ខ្ញុំកាលរពឫកនូវបិតានិ ងធីតាទើបពោលថា ខ្ញុំនឹងឲ្យនូវដំរីទាំងឡាយនោះ ដល់ព្រាហ្មណ៍ទាំងនោះ មែន ។