គិជ្ឈជាតកទី ៤
ក្បាលទី 46 · ទំព័រ 94
( ព្រះរាជាពារាណសីត្រាស់ថា ) ត្មាតរមែងក្រឡេកមើលឃើញ សាកសពចម្ងាយ ១០០ យោជន៍បាន ចុះហេតុអ្វីបានជាអ្នកហើរមកដល់ បណ្តាញនិងអន្ទាក់ហើយក៏នៅតែមិនភ្ញាក់ខ្លួន ។ ( ត្មាតពោធិសត្វពោលថា ) សេចក្តីវិនាសមានក្នុងវេលាណា សត្វមកដល់បណ្តាញនិងអន្ទាក់ រមែងមិនបានភ្ញាក់ខ្លួនក្នុងការអស់ទៅនៃជីវិត ក្នុងវេលានោះ ។