អដ្ឋកថា គិជ្ឈជាតកទី ៤

ក្បាលទី 46 · ទំព័រ 94

[ ១៧៧-១៧៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចិញ្ចឹមមាតាបិតាមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យន្នុ គិជ្ឈោ យោជនសតំ ដូច្នេះជាដើម ។ រឿងមានជាក់ច្បាស់នៅក្នុងសុវណ្ណសាមជាតក ្ទ ឯណោះ ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកចិញ្ចឹម គ្រហស្ថពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គទើបត្រាស់សួរថា គ្រហស្ថនោះជានរណា ភិក្ខុក្រាបទូលថា ជាមាតាបិតារបស់ខ្ញុំព្រះអង្គ ព្រះសាស្តា ឲ្យសាធុការថា សាធុ សាធុ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នក កុំសម្លឹងទោសភិក្ខុនេះឡើយ សូម្បីបុរាណបណ្ឌិតទាំងឡាយក៏បានធ្វើឧបការៈ ដល់បុគ្គលមិនមែនញាតិដោយអំណាចគុណ ឯមាតាបិតារបស់ភិក្ខុនេះជាភារៈ ពិតហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតត្មាតចិញ្ចឹមមាតាបិតាត្រង់គិជ្ឈបព៌ត ។ សម័យ មួយមានព្យុះនិងភ្លៀងធំ ត្មាតទាំងឡាយ មិនអាចទ្រាំនឹងព្យុះភ្លៀងបានព្រោះ ខ្លាចរងា ទើបនាំគ្នាហើរគេចមកកាន់នគរពារាណសី ទំក្បែរកំពែងនិង ប្រឡាយរងាញ័រចំប្រប់ ។ ក្នុងកាលនោះសេដ្ឋីក្រុងពារាណសីចេញអំពីក្រុង ទៅងូតទឹកឃើញត្មាតទាំងនោះកំពុងលំបាក ទើបកេងោឲ្យមកប្រជុំគ្នាត្រង់ ទីកំបាំងភ្លៀងមួយកន្លែង បង្កាត់ភ្លើងឲ្យអាំង ហើយបញ្ជូនទៅកាន់ព្រៃដែល ចោលសាកសពគោ រកសាច់គោមកឲ្យពួកត្មាតរួចធ្វើការអភិរក្ស កាលព្យុះ និងភ្លៀងស្ងប់ហើយ ត្មាតទាំងឡាយមានរាងកាយស្រស់ស្រាយនាំគ្នាហើរ ត្រឡប់ទៅកាន់ភ្នំវិញ ។