នកុលជាតកទី ៥

ក្បាលទី 46 · ទំព័រ 99

( តាបសពោធិសត្វពោលថា ) ម្នាលស្កា ជាជលាពុជៈ អ្នកធ្វើនូវមិត្តភាព ដោយសត្រូវដែលជាអណ្ឌជៈកំណើត ហើយមកដេក បញ្ចេញចង្កូម តើសេចក្តីភ័យមានមកដល់អ្នកអំពីទីណា ។ ( ស្កាពោលថា ) បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បី ស្និទ្ធស្នាលសូម្បីក្នុងមិត្ត ភ័យដែលកើតឡើងអំពីជនដែលមិនគួរភ័យ រមែង កាត់នូវបឫសគល់ទាំងឡាយបាន ។