អដ្ឋកថា នកុលជាតកទី ៥
[ ១៧៩-១៨០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធការឈ្លោះគ្នារបស់អាមាត្យ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា សន្ធឹ កត្វា អមិត្តេន ដូច្នេះជាដើម ។ រឿងដូចគ្នាតាមដែលពោលទុកហើយក្នុងឧរគជាតកខាងដើមនោះឯង សូម្បីក្នុងរឿងនេះព្រះសាស្តាក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាមាត្យ ២ នាក់នេះ មិនមែនតថាគតធ្វើឲ្យសាមគ្គីគ្នាក្នុងកាលឥឡូវនេះបុណ្ណោះទេសូម្បី ក្នុងកាលមុនតថាគតក៏បានធ្វើឲ្យជនទាំង ២ នេះសាមគ្គីគ្នាដូចគ្នាហើយទ្រង់ នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ក្នុងស្រុកមួយ កាលចម្រើនវ័យ បានរៀនសិប្បៈគ្រប់យ៉ាងក្នុងនគរតក្កសិលា លះបង់នូវឃរាវាសចេញបួស ជាឥសីញ៉ាំងសមាបត្តិនិងអភិញ្ញាឲ្យកើតមាន ឫសឈើនិងផ្លែឈើក្នុងព្រៃជា អាហារ ដោយការត្រាច់ស្វែងរកស្នាក់នៅក្នុងហិមវន្តប្បទេសនោះ ។ ខាងចុង នៃទីចង្រ្កមរបស់តាបសពោធិសត្វមានដំបូកមួយជាទីអាស្រ័យនៅនៃសត្វស្កា ។ ក្បែរដំបូកមានពស់អាស្រ័យនៅត្រង់គល់ឈើមួយដើម ។ ពស់និងស្កាទាំង ២ ក៏ឈ្លោះគ្នាសព្វកាល ។ ព្រះពោធិសត្វពោលដល់ទោសក្នុងការឈ្លោះគ្នានិង អានិសង្សក្នុងការចម្រើនមេត្តាដល់សត្វទាំង ២ នោះហើយទូន្មានថា មិនគួរ ឈ្លោះគ្នាទេ គួរនៅដោយសាមគ្គី បានធ្វើសត្វទាំង ២ ឲ្យស្រុះស្រួលគ្នា ។ កាលដល់ពេលពស់ចេញទៅខាងក្រៅ ស្កាក៏ដេកហាមាត់ដាក់ក្បាលទៅខាងក្រៅ ដំបូកខាងចុងទីចង្រ្កម ដកដង្ញើមចេញចូលដេកលក់ទៅ ព្រះពោធិសត្វ ឃើញស្កានោះដេកលក់ កាលនឹងសួរថាភ័យអ្វីកើតឡើងដល់អ្នកទើបពោល គាថាទីមួយថា ម្នាលស្កា ជាជលាពុជៈ អ្នកធ្វើ