ឧបសាឡ្ហជាតកទី ៦

ក្បាលទី 46 · ទំព័រ 103

( តាបសពោធិសត្វពោលថា ) ពួកញាតិឈ្មោះឧបសាឡក ចំនួន ១៤០០០ នាក់ គេដុតហើយក្នុងប្រទេសនេះ ក្នុងលោករកទីដែលមិន មានគេស្លាប់មិនមានឡើយ ។ សច្ចៈ ១ ធម្មៈ ១ អហឹសា ១ សញ្ញមៈ ១ ទមៈ ១ មាន នៅក្នុងបុគ្គលណា ព្រះអរិយទាំងឡាយរមែងសេពគប់នូវបុគ្គលនុ៎ះ គុណជាតនុ៎ះឈ្មោះថា មិនចេះស្លាប់ក្នុងលោក ។