សមិទ្ធិជាតកទី ៧
ក្បាលទី 46 · ទំព័រ 108
( នាងទេពធីតាពោលប្រលោមថា ) បពិត្រភិក្ខុ លោកមិន ទាន់បរិភោគកាមសិន ហើយត្រាច់ទៅដើម្បីភិក្ខុភាព បើលោកបរិភោគកាម រួចហើយសឹមត្រាច់ទៅដើម្បីភិក្ខាមិនបានឬ បពិត្រភិក្ខុ សូមលោកបរិភោគ កាមសិនហើយសឹមត្រាច់ទៅដើម្បីភិក្ខាចុះ កុំឲ្យកាល ( ជាទីបរិភោគកាម ) កន្លងនូវលោកបានឡើយ ។ ( តាបសពោធិសត្វពោលថា ) យើងមិនបានដឹងនូវមរណៈ កាលដោយពិត មរណកាលកំបាំងមិនប្រាកដ ព្រោះហេតុនោះបានជាយើង មិនបរិភោគកាមហើយត្រាច់ទៅដើម្បីភិក្ខា កុំឲ្យកាល ( ធ្វើសមណធម៌ ) កន្លងនូវយើងបានឡើយ ។