សកុណគ្ឃិជាតកទី ៨
ក្បាលទី 46 · ទំព័រ 113
( ព្រះសាស្តាត្រាស់ថា ) សត្វខ្លែងបោះពួយចុះមក ដោយ កម្លាំងរហ័សឆាបនូវសត្វប្រចៀចដែលទំនៅលើ ( អាចម៍បំណះ ) ជាទីគោចរ ( របស់ខ្លួន ) ក៏ដល់នូវសេចក្តីស្លាប់ដោយហេតុនោះទៅ ។ ( ប្រចៀចពោលថា ) ខ្ញុំនោះជាអ្នកបរិបូណ៌ដោយឧបាយត្រ េកអរក្នុងទីគោចរជារបស់បិតា ឃើញនូវប្រយោជន៍របស់ខ្លួនហើយប្រាសចាក សត្រូវនៅរីករាយ ។