អដ្ឋកថា សកុណគ្ឃិជាតកទី ៨
[ ១៨៥-១៨៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ សកុណោវាទសូត្រដែលជាអធ្យាស្រ័យរបស់ព្រះអង្គ ត្រាស់ព្រះធម្មទេសនា នេះមានពាក្យផ្តើមថា សេនោ ពលសា បត់មានោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយព្រះសាស្តាត្រាស់ហៅភិក្ខុទាំងឡាយមកហើយត្រ ាស់ព្រះសូត្រក្នុងសំយុត្តនិកាយមហាវារវគ្គថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយចូរត្រាច់ទៅក្នុងទីជាទីគោចរជាដែននៃបិតារបស់ខ្លួនចុះ ដូច្នេះហើយត្រ ាស់បន្តថា ពួកអ្នកចូរលើកទុកសិនចុះ ក្នុងកាលមុនសូម្បីតែសត្វតិរច្ឆាន ទាំងឡាយ ដែលលះវិស័យរបស់ខ្លួន ហើយត្រាច់ទៅក្នុងទីដែលជាអគោចរ ធ្លាក់ក្នុងកណ្តាប់ដៃរបស់សត្រូវ តែរួចចាកកណ្តាប់ដៃនៃសត្រូវបានដោយការ ឈ្លាសក្នុងឧបាយ ព្រោះខ្លួនមានបញ្ញាជាសម្បត្តិ ហើយទ្រង់នាំយករឿងក្នុង ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វប្រចៀច អាស្រ័យនៅតាមអាចម៍បំណះ ដែលគេភ្ជួរ ។ ថ្ងៃមួយសត្វប្រចៀចនោះលះទីដែលធ្លាប់រកស៊ីរបស់ខ្លួន ទៅ ខាងចុងព្រៃដោយគិតថា នឹងរកអាហារក្នុងទីដទៃ កាលនោះខ្លែងឃើញសត្វ ប្រចៀចកំពុងស្វែងរកអាហារទើបឆាបយកទៅ ។ កាលត្រូវខ្លែងឆាបយក ទៅក៏ខ្សឹកខ្សួលយ៉ាងនេះថា អញគ្រោះអាក្រក់ណាស់ មានបុណ្យតិច ជា សត្វមិនមានលាភ អញត្រាច់ទៅក្នុងទីអគោចរដែលជាទីដទៃ បើថ្ងៃនេះអញ ត្រាច់ទៅក្នុងទីគោចរដែលជាទឹកដីបិតារបស់អញហើយខ្លែងនេះមិនមែនជាដៃ គូអញក្នុងការប្រយុទ្ធទេ ។ ខ្លែងសួរថា នែប្រចៀច ទីស្វែងរកអាហារដែល ជាទឹកដីបិតារបស់ឯងដូចម្តេច សត្វប្រចៀចឆ្លើយថា គឺដុំដីអាចម៍បំណះទើប ខ្លែងលែងសត្វប្រចៀចទៅដោយពោលថា ទៅចុះ ប្រចេចោឯងទៅក្នុងទីនោះ ក៏គង់មិនផុតពីអ