អរកជាតកទី ៩

ក្បាលទី 46 · ទំព័រ 118

( អរកសាស្តាពោលថា ) បុគ្គលណាសង្គ្រោះដល់សត្វលោក ទាំងមូលដោយមេត្តាចិត្តក្នុងទិសខាងលើផង ទិសខាងក្រោមផង ទិស ទទឹងផងដោយអាការទាំងពួងរកប្រមាណមិនបាន ។ ចិត្តដែលប្រកបដោយប្រយោជន៍រកប្រមាណមិនបានឈ្មោះ ថា បុគ្គលបានចម្រើនបរិបូណ៌ហើយ អំពើណាដែលបុគ្គលបានធ្វើល្មមប្រមាណ អំពើនោះ រមែងមិនសល់នៅក្នុងចិត្តរបស់បុគ្គលអ្នកបានចម្រើននោះ ឡើយ ។