អដ្ឋកថា អរកជាតកទី ៩
[ ១៨៧-១៨៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ មេត្តសូត្រ ត្រាស់ព្រះធម្មទេសនានេះមានពាក្យផ្តើមថា យោ វេ មេត្តេន ចិត្តេន ដូច្នេះជាដើម ។ សម័យមួយព្រះសាស្តាហៅភិក្ខុទាំងឡាយមកហើយទ្រង់ត្រាស់ ( ក្នុង អង្គុត្តរនិកាយឯកាទសកនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព គប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ អានិសង្ស ១១ ប្រការរមែងកើតប្រាកដ ។ អានិសង្ស ១១ ប្រការ តើដូចម្តេច ។ គឺ មេត្តាវិហារិ បុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនឃើញនូវ សុបិនអាក្រក់ ១ ជាទីស្រឡាញ់របស់ពួកមនុស្ស ១ ជាទី ស្រឡាញ់របស់ពួកអមនុស្ស ១ ពួកទេវតាតែងរក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី គ្រឿងស្រស្តាវុធក្តី មិនចូលទៅក្នុងកាយ របស់មេត្តាវិហារិបុគ្គលនោះ ១ ចិត្តរមែងតាំងនៅមាំឆាប់ ១ សម្បុរមុខថ្លាស្រស់បស់ ១ ជាអ្នកមិនវង្វេងហើយធ្វើមរណភាព ១ កាលបើមិនទាន់ត្រាស់ដឹងនូវអរហត្តដ៏ក្រៃលែងជាង មេត្តាសមាបត្តិទេ រមែងបានទៅកើតក្នុងព្រហ្មលោក ១ ។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេព គប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បាន តម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ អានិសង្សទាំង ១១ ប្រការនេះរមែងកើតប្រាកដ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុគប្បីចម្រើនមេត្តាភាវនាដែលគួរបាននូវ អានិសង្ស ១១ ប្រការ គប្បីចម្រើនមេត្តាក្នុងសត្វគ្រប់ប្រភេទដោយចំពោះ និងមិនចំពោះ គប្បីមានចិត្តមេត្តាផ្សាយទៅកាន់សត្វដែលជាទីស្រឡាញ់ គប្បី