កល្យាណធម្មជាតកទី ១

ក្បាលទី 46 · ទំព័រ 125

( សេដ្ឋីពោធិសត្វពោលថា ) បពិត្រព្រះអង្គជាធំជាងជន កាលណានរជនប្រកបដោយបញ្ញាដល់នូវសមញ្ញា ( ឈ្មោះ ) ថាជាអ្នក មានកល្យាណធម៌ក្នុងលោក ( កាលនោះ ) មិនគប្បីឲ្យសាបសូន្យចាក សមញ្ញានោះ សប្បុរសទាំងឡាយតែងកាន់យកនូវបព្វជ្ជាធុរៈដោយហិរិនិង ឱត្តប្បៈ ។ បពិត្រព្រះអង្គជាធំជាងជនសមញ្ញានោះឯង ថាជាអ្នកមាន កល្យាណធម៌ក្នុងលោកមកដល់ខ្ញុំក្នុងថ្ងៃនេះ ហើយខ្ញុំព្រះអង្គពិចារណាឃើញ នូវសមញ្ញានោះនឹងបួសក្នុងថ្ងៃនេះ សេចក្តីពេញចិត្តក្នុងការបរិភោគកាម ក្នុងលោកនេះមិនមានដល់ខ្ញុំទេ ។