ទទ្ទរជាតកទី ២
ក្បាលទី 46 · ទំព័រ 131
( កូនសីហៈសួរថា ) បពិត្រសីហរាជជាធំជាងម្រឹគ នរណាហ្ន៎ មានសំឡេងខ្លាំង ញ៉ាំងភ្នំទទ្ទរៈឲ្យលាន់ឮ ពួកសីហៈមិនបន្លឺតបទៅនឹងវា ឡើយ សត្វដែលបន្លឺសំឡេងគឹកកងបាន នុ៎ះជាសត្វឈ្មោះអ្វី ។ ( សីហពោធិសត្វពោលថា ) ម្នាលកូន ចចកជាសត្វថោក ទាបជាងម្រឹគទាំងឡាយ វាបន្លឺឡើង ពួកសីហៈកាលខ្ពើមរអើមនូវជាតិរបស់ វារមែងនាំគ្នាអង្គុយនៅស្ងៀម ។