អដ្ឋកថា ទទ្ទរជាតកទី ២

ក្បាលទី 46 · ទំព័រ 131

[ ១៩៣-១៩៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កោកាលិកភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កោ នុ សទ្ទេន មហតា ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះពួកភិក្ខុជាពហូសូត អង្គុយត្រង់ផ្ទាំងថ្ម ពណ៌ក្រហម សូធ្យបទភាណវារក្នុងកណ្តាលសង្ឃដូចរាជសីហ៍ជំទង់បន្លឺសីហនាទ ដូចទេវតាបណ្តាលឲ្យអាកាសគង្គាធ្លាក់ចុះ កាលភិក្ខុទាំងនោះកំពុងសូធ្យ បទភាណវារ កោកាលិកភិក្ខុមិនដឹងភាពល្ងង់ខ្លៅរបស់ខ្លួនក៏អួតអាងថា ខ្ញុំនឹង សូធ្យបទភាណវារដែរ ទើបចូលទៅក្នុងរវាងភិក្ខុទាំងឡាយ ដើរប្រកាសក្នុង ទីនោះៗ អាងភិក្ខុសង្ឃថា ពួកភិក្ខុមិនឲ្យឱកាសដល់ខ្ញុំពោលបទភាណវារ ខ្លះ បើឲ្យឱកាសដល់ខ្ញុំ ខ្ញុំនឹងពោលដែរ ។ វាចារបស់កោកាលិកភិក្ខុបាន ប្រាកដក្នុងពួកភិក្ខុ ពួកភិក្ខុគិតថា នឹងសាកល្បងកោកាលិកភិក្ខុមើល ទើប ពោលថា នែកោកាលិក ថ្ងៃនេះ ចូរលោកពោលបទភាណវារដល់សង្ឃចុះ កោកាលិកមិនដឹងសមត្ថភាពរបស់ខ្លួនទើបទទួលថា សាធុ ទើបឆាន់បបរ របស់ទំពាដែលជាទីសប្បាយរបស់ខ្លួនបរិភោគជាមួយសូបៈដ៏ឆ្ងាញ់ ។ កាល ព្រះអាទិត្យលិចពួកជនប្រកាសវេលាស្តាប់ធម៌ ពួកភិក្ខុប្រជុំគ្នា ។ កោកាលិកស្លៀកសំពត់កាសាវព្រស្តមានពណ៌ដូចភក់ ដណ្តប់ចីវរមានពណ៌ដូចផ្កា កណិការចូលទៅកាន់ជំនុំសង្ឃ ថ្វាយបង្គំព្រះថេរៈ ឡើងកាន់ធម្មាសនៈដែល ប្រដាប់ទុកយ៉ាងល្អក្នុងរតនមណ្ឌប ចាប់ផ្លិតវាលវីជនីដោយគិតថា អញនឹង ពោលបទភាណវារ ។ រំពេចនោះឯង ញើសក៏ហូរចេញអំពីរាងកាយរបស់ កោកាលិក ការភ័យខ្លាច ក៏គ្របសង្កត់ ។ កាលពោលបទដើមរបស់គាថា ដំបូងហើយក៏មិនឃើញបទខាងចុង ។ កោកាលិកភិក្ខុញ័រចំប្រប់ចុះអំពីធម្មាសនៈដោយការខ្មាសអៀន បានចេញទៅអំពីជំនុំសង្ឃត្រឡប់ទ