មក្កដជាតកទី ៣
ក្បាលទី 46 · ទំព័រ 136
( តាបសជាកូនពោលថា ) បពិត្របិតា មាណពន៎ុះបានឈរ ផ្អែកនឹងគល់ត្នោត រោងរបស់យើងនេះមាន បើដូច្នោះយើងនឹងប្រគល់រោង ឲ្យទៅមាណពនោះចុះ ។ ( តាបសពោធិសត្វពោលថា ) ម្នាលកូន អ្នកកុំហៅវាឡើយ វាគប្បីប្រទូស្តនូវរោងរបស់យើងមិនខាន មុខព្រាហ្មណ៍ដែលមានសីលធម៌ល្អ មិនមែនបែបយ៉ាងនេះទេ ។