អដ្ឋកថា មក្កដជាតកទី ៣

ក្បាលទី 46 · ទំព័រ 136

[ ១៩៥-១៩៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុនិយាយកុហកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តាត មាណវកោ ឯសោ ដូច្នេះជាដើម ។ រឿងនឹងមានច្បាស់ក្នុងឧទ្ទាលកជាតកក្នុងបកិណ្ណកនិបាតឯណោះ ។ ក្នុង កាលនោះព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមិនមែនកុហក តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុនកាលកើតជាស្វា ក៏ធ្លាប់ កុហកព្រោះរឿងភ្លើងហើយទ្រង់នាំអតីតនិទានមកសាធកៈថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែនកាសី ចម្រើនវ័យហើយបាន សិក្សានូវសិល្បសាស្ត្រក្នុងនគរតក្កសិលាតម្កល់ខ្លួនជាឃរាវាស ។ ក្នុងគ្រាត មកព្រាហ្មណីភរិយារបស់ព្រាហ្មណ៍នោះប្រសូតបុត្តម្នាក់ កាលបុត្តនោះរត់ ទៅមកបាន ព្រាហ្មណីក៏ធ្វើកាលកិរិយា ។ ព្រះពោធិសត្វធ្វើឈាបនកិច្ច ស្រេចហើយគិតថា អញនៅគ្រប់គ្រងផ្ទះធ្វើអ្វី ទើបលះញាតិមិត្តដែលនាំគ្នា ទ្រហោយំ នាំកូនចូលកាន់ព្រៃហិមពាន្តបួសជាឥសី មានមើមឈើនិងផ្លែ ឈើក្នុងព្រៃជាអាហារ ។ ថ្ងៃមួយកាលភ្លៀងធ្លាក់ក្នុងរដូវភ្លៀងព្រះពោធិសត្វ បង្កាត់ភ្លើងអាំងដេកនៅលើបន្ទះក្តារ សូម្បីបុត្តរបស់ឥសីក៏បួសជាតាបសកុមារ អង្គុយច្របាច់ជើងបិតានោះឯង ។ ស្វាព្រៃមួយត្រូវរងាបៀតបៀនឃើញភ្លើង ត្រង់បណ្ណសាលារបស់ព្រះពោធិសត្វគិតថា បើអញចូលទៅក្នុងបណ្ណសាលា នេះ ឥសីនឹងស្រែកថា ស្វា ស្វា ហើយវាយអញនាំចេញទៅ អញនឹងមិន បានអាំងភ្លើង ណ្ហើយចុះឥឡូវនេះអញមានឧបាយមួយ អញនឹងក្លែងខ្លួនជាតា បសបញ្ឆោតឥសីនេះទើបស្លៀកសំពត់សម្បកឈើរបស់តាបសដែលស្លាប់ ហើយម្នាក់ កាន់កំប្រោងទំពក់និងឈើច្រត់អាស្រ័