ទុព្ភិយមក្កដជាតកទី ៤
ក្បាលទី 46 · ទំព័រ 140
( ព្រាហ្មណ៍ពោធិសត្វពោលថា ) យើងបានឲ្យទឹកច្រើន ដល់ឯងដែលត្រូវកម្តៅថ្ងៃបៀតបៀនស្រេកហើយ ឥឡូវនេះឯងផឹកហើយ ធ្វើសំឡេងគំហកថា កិកិ ដូច្នេះការសេពគប់ដោយជនអាក្រក់មិនប្រសើរ ឡើយ ។ ( ស្វាទេវទត្តពោលថា ) អ្នកឯងដែលបានឮឬបានឃើញ ថា ស្វាណាមានសីលធម៌ ឥឡូវនេះយើងបន្ទោបង់វច្ចៈលើក្បាលរបស់អ្នកឯង នេះជាធម្មតារបស់ពួកយើង ។