អាទិច្ចុបដ្ឋានជាតកទី ៥
ក្បាលទី 46 · ទំព័រ 144
( ពួកមនុស្សពោលថា ) បានឮថា បណ្តាពួកសត្វទាំងអស់ ( មានពួកសត្វខ្លះ ) ប្រកបដោយសីលធម៌ អ្នកចូរមើលស្វាដ៏លាមកដែល កំពុងឈរនមស្ការព្រះអាទិត្យ ។ ( តាបសពោធិសត្វពោលថា ) អ្នកទាំងឡាយមិនបានដឹង ច្បាស់នូវមារយាទរបស់ស្វានេះទេ អ្នកទាំងឡាយពោលសរសើរស្វាព្រោះ មិនដឹងស្វានោះដុតនូវរោងបូជាភ្លើងផង ទម្លាយនូវក្អមទឹកពីរផង ។