អដ្ឋកថា អាទិច្ចុបដ្ឋានជាតកទី ៥
[ ១៩៩-២០០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ កុហកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វេសុ កិរ ភូតេសុ ដូច្នេះជាដើម ។ រឿងដូចគ្នានឹងរឿងពោលហើយខាងដើម ។ ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ដែនកាសី ចម្រើនវ័យបានសិក្សា សិល្បៈក្នុងនគរតក្កសិលា បួសជាឥសីញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើត មាន បរិវារច្រើន ជាគ្រូនៃគណៈអាស្រ័យនៅក្នុងព្រៃហិមពាន្ត ។ ព្រះពោធិសត្វ នៅក្នុងព្រៃហិមពាន្តនោះអស់កាលយូរ ទើបចុះអំពីភ្នំ ដើម្បីបរិភោគរសជូរប្រៃ នៅអាស្រ័យស្រុកមួយក្នុងជាយដែន ស្នាក់នៅត្រង់បណ្ណសាលា ។ ខណៈ នោះមានស្វាអង្គត់មួយ កាលគណៈឥសីទៅបិណ្ឌបាត ក៏មកកាន់អាស្រមបទ បោចស្បូវដែលប្រក់សាលា ចាក់ទឹកក្នុងក្អមចោល វាយបំបែកក្អមទឹក បន្ទោបង់លាមកដាក់រោងភ្លើង ។ តាបសទាំងឡាយនៅចាំវស្សាហើយត្រិះរិះ ថា ឥឡូវនេះព្រៃហិមពាន្តបរិបូណ៌ដោយផ្កានិងផ្លែឈើគួរជាទីត្រេកអរ ពួកយើង នឹងទៅក្នុងទីនោះទើបលាអ្នកស្រុកជាយដែន ។ ពួកមនុស្សពោលថា បពិត្រលោកម្ចាស់ ស្អែកនេះពួកខ្ញុំនឹងនាំភិក្ខាមកកាន់អាស្រមបទ លោកម្ចាស់ ឆាន់អាហារហើយសឹមទៅ ។ ក្នុងថ្ងៃទី ២ ក៏នាំរបស់ទំពា របស់ឆាន់ជាច្រើន ទៅក្នុងទីនោះទៀត ។ ស្វាអង្គត់ឃើញដូច្នោះគិតថា អញនឹងបោក បញ្ឆោតឲ្យមនុស្សជ្រះថ្លានាំរបស់ទំពា របស់បរិភោគមកឲ្យអញ ទើបធ្វ្វើជា បំពេញតបៈនិងដូចរក្សាសីល ឈរនមស្ការព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពី តាបសទាំងឡាយ ។ ពួកមនុស្សឃើញដូច្នោះហើយ ទើបនាំគ្នាពោលថា បុគ្គលដែលនៅក្បែរអ្នកមានសីល រមែងជាអ្នកមានសីលហើយពោលបឋម គាថាថា បានឮថា បណ្តាពួកសត្វទ