កឡាយមុដ្ឋិជាតកទី ៦

ក្បាលទី 46 · ទំព័រ 148

( អាមាត្យពោធិសត្វក្រាបទូលថា ) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វាមិនមានទេ វាបានបាចសណ្តែកមួយកម្បង់ចោល អស់ទើបទៅស្វែងរកសណ្តែកមួយគ្រាប់ដែលជ្រុះទៅ ។ បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្តី ជនទាំងឡាយដទៃ ដែលល្មោភក្រៃលែងក្តី គប្បីលះបង់របស់ច្រើនព្រោះរបស់តិច ដូចជាស្វា កាលលះបង់សណ្តែកច្រើនព្រោះសណ្តែកតិចដូច្នោះឯង ។